Friday 11 March 2011

តម្លៃ និងមុខងារនៃសិល្បៈខ្មែរបុរាណ

ដើម្បីជា ជំនួយនៅក្នុងការសិក្សាទៅប្រវត្ដិសាស្ដ្រ និងស្វែងយល់ អំពីមុខងារនៃសំណង់ប្រាសា នានា នៅប្រទេសកម្ពុជា និងស្វែងយល់អំពីតម្លៃ នៃស្ថាបត្យកម្មខ្មែរបុរាណដូចតទៅ នៅពេលដែល និយាយ អំពីពាក្យថា សិល្បៈយើងគួរតែស្វែងយល់ថាតើពាក្យនេះមានប្រភពនិងដើមកំណើត និង ប្រភពមក ពីណា ? ពាក្យថា “ សិល្បៈ ” តាមភាសំស្ដ្រឹត ឬសិល្បៈ តាមភាសាបាលី សំដៅយក ការងារ ផ្សេងៗ តំណាងហត្ថកម្ម គ្រប់បែបយ៉ាង ដែលមានសិល្ប៍ ពោលគឺធ្វើឱ្យមនុស្សចាប់ចិត្ដ ចាប់អារម្មណ៍ ចង់មើល ចង់ឃើញ ចង់ស្ដាប់ ។ សិល្បៈមានច្រើនប្រភេទណាស់ ដូចជា សិល្បៈរបាំ ចម្រៀង ភ្លេង ល្ខោន កុន ចម្លាក់គំនូរសំណង់សូន្យរូប ។ល។

យើង ខ្ញុំសូមអធិប្បាយ និងលើកយកតែលក្ខណៈសំខាន់ៗ នៃសិល្បៈខ្មែរបុរាណ មកបង្ហាញតាម មុខងារតែប៉ុណ្ណោះ ដើម្បីជាជំនួយដល់ ការសិក្សា។

សិល្បៈ ស្ថាបត្យកម្ម ៖គឺយើងនិយាយទៅដល់ស្នាដៃនៃការសាងសង់ផ្សេងៗ ដែលមានដូចជា ប្រាសាទ អាគារ រមណីដ្ឋាន ផ្ទះសំបែង...ដែលប្រកបទៅដោយសោភ័ណ្ឌភាព។

សិល្បៈ ចម្លាក់ ៖ បានដល់សិល្បៈសូនរូប សិល្បៈស្មិត សិល្បៈជាពុម្ភ សិល្បៈជាងទង ដែលគេអាច យកសម្ភារៈផ្សេងៗ ដូចជា ថ្ម ឈើ លោកហធាតុ ដី ឬវត្ថុផ្សេងៗមកកែច្នៃរូបរាងកាយមនុស្ស សត្វ និងក្បាច់រចនាផ្សេងៗ ។

សិល្បៈគំនូរ ៖ ជាសិល្បៈមួយបែបដែលកើតឡើងតាមរយៈការគូសវាសការឱ្យពណ៌នៅលើរូបភាព នៃការឆ្លុះបញ្ចាំងអ្វីមួយ ដែលអាចទាក់ទាញចិត្ដគំនិតរបស់មនុស្ស ឱ្យមានការជក់ចិត្ដជក់អារម្មណ៍ ។

សិល្បៈតន្ដ្រី ៖ ដែលហៅថាសិល្បៈតន្ដ្រី គឺជាសិល្បៈដែលស្ដែងចេញតាមរយៈឧបករណ៍ ដែលអាច បន្លឺសូរ សម្លេងពិរោះ អន្លង់អន្លោច ពោរពេញទៅដោយ មនោសញ្ចេតនា ដែលលាយឡំទៅដោយ ការ សប្បាយរីករាយ និងភាពក្រៀមក្រំ ដែលស្ដែងចេញឡើងតាមរយៈសកម្មភាពរបស់មនុស្ស និងបង្ហាញអំពីទិដ្ឋភាព និង ជីវភាពសង្គមមនុស្សដែលកំពុងជួបប្រទៈ ។

សិល្បៈរបាំ ៖ គឺជាសិល្បៈម្យ៉ាង ដែលសំដៅទៅដល់នៃការបញ្ចេញកាយវិការ ប្រកបដោយគំនិត ច្នៃប្រឌិត និងមានលក្ខណៈទន់ភ្លន់ បត់បែនទៅតាមចង្វាក់ភ្លេង ដើម្បីសេចក្ដីសប្បាយរីករាយ របស់មនុស្ស និងអទិទេព។

សិល្បៈភាពយន្ដ ៖ មានកុន ល្ខោន ជាសិល្បៈដែលស្ដែងចេញតាមរយៈរូប ភាពពិតៗ ឬរូបភាព ដែលឆ្លុះបញ្ចាំង ធ្វើឱ្យមនុស្សមានចិត្ដរំដើម ញាប់ញ័រសប្បាយរីក រាយគោលបំណងធំរបស់ សិល្បៈប្រភេទនេះ គឺដើម្បីបម្រើឱ្យមនុស្សនិងសង្គមមនុស្ស ។ សិល្បៈអក្សរ សិល្ប៍៖ សិល្បៈមួយបែបដែលឆ្លុះបញ្ចាំងអំពីតថភាព  សត្យានុម័ត  នៃជីវភាពរស់នៅរបស់មនុស្សស្ដែង ចេញតាមរយៈពាក្យសំដី និងអក្សរ...ដែលអាចធ្វើឱ្យមនុស្សមានការចាប់ចិត្ដ ចាប់អារម្មណ៍រំភើប ញាប់ញរ័  សប្បាយរីករាយ  ឬក្ដៅក្រហាយ...។ គោលបំណងនៃសិល្បៈនេះ គឺដើម្បីដោះស្រាយ ពីបញ្ហាមនុស្ស និងសង្គមមនុស្សដើម្បីមនុស្ស និងសង្គមមនុស្ស ។

មុខងារនៃចម្លាក់ខ្មែរ៖ នៅក្នុងសិល្បៈខ្មែរ រូបចម្លាក់បុរាណមានមុខងារសំខាន់ៗ ២ យ៉ាងគឺ ៖
១-ចម្លាក់សម្រាប់បូជា (សជុលផតុរេ Cutltuelle)ដូចជារូបបដិមា ព្រះពុទ្ធ ពោធិសត្វ  ឥសូរ  ព្រហ្ម  នរាយជាដើម ។

២-ចម្លាក់សម្រាប់ចំអក(សជុលផតុរេ De Lé Coration) ដូចរូបចម្លាក់សត្វខ្លះ ចម្លាក់ក្បាច់ក្បូរផ្សេងៗ ចម្លាក់ភ្ញីផ្កា ។ល។

@សរសេរដោយ អ្នកស្រាវជ្រាវ ឯកសារអេឡិចត្រូនិច ប៉ាន មូលដ្ឋានីយកម្មអក្ខរក្រម
ពុធ, ០៦ ឧសភា ២០០៩ ១៩:៥៦

No comments:

Post a Comment