Saturday 12 March 2011

ត្រូវយល់ដឹងបញ្ហាក្រលៀនហើយ ថែរក្សាវាដោយផ្ចិតផ្ចង់

ការលេងកីឡា គឺជាផលល្អសំរាប់បេះដូងការ មិនជក់បារី គឺល្អប្រពៃសំរាប់សួត របស់យើងហើយ


យើងកុំបំភ្លេចក្រលៀនរបស់យើងហាត់បីដូច គេនិយាយតិច ពីបញ្ហាក្រលៀនប៉ុន្តែវាសំខាន់
ណាស់ដែរតើត្រូវធ្វើដូចម្ដេច ដើម្បីថែទាំវា ?

ក្រលៀនយើងមាន ទ្រង់ទ្រាយដូចគ្រាប់សណ្ដែកស្ថិតនៅក្រោយ ខ្នងនៃឆ្អឹងជំនីរក្បែរចង្កេះ ហេតុដូច្នេះអ្នកដែលឧស្សាហ៍ឈឺចង្កេះ ជួលកាលក៏អាចមានគ្រួសតម្រងនោម ជាប់នៅនឹងក្រលៀន នោះដែរ។ ដើម្បីពិនិត្យមើលក្រលៀនយើងមានបញ្ហា ឬគ្មាននោះ គេអាចយកទឹកនោម ជាមួយចម្រៀកឈើ (Bandette) ទៅធ្វើការវិភាគមួយ-វត្ដមាន Albumien ឬឈាម អាចបង្ហាញឱ្យដឹងភាពអន់ខ្សោយ នៃក្រលៀន 
 ឬក្រពះនោម។ សំរាប់ការអះអាងឱ្យច្បាស់ត្រូវធ្វើការវិភាគផ្សេង ដោយពិនិត្យមើលកំរិតក្នុងឈាមរបស់ Crdatinice គឺលទ្ធផលអាចឱ្យដឹងរូបភាពពីមុខងារ របស់ក្រលៀន រង្វាស់នេះអាចស្ទើរតែធ្វើគណិត Lacelaranec, សាក្សីមួយច្រើនបញ្ជាក់ យ៉ាងច្បាស់ពីល្បឿនតម្រង ដោយគិតពីអាយុ, ភេទ ហើយទម្ងន់។ អត្រាធម្មតាក្រលៀនត្រងចំណុះ ១០០មីល្លីលីត្រ សម្រាប់មួយនាទី (100ml,1mn) គេក៏អាចវាស់កំរិត l´urée ដែរ។ក្នុងការធ្វើវិភាគឱ្យទៀងទាត់នោះ គឺភាគច្រើន ករណីអ្នកកើតជំងឺទឹកនោមផ្អែម, អ្នកមានជំងឺសរសៃ ឈាមបេះដូង ហើយនឹងអ្នកមានអាយុពី៥០ឆ្នាំឡើង ទៅ។

តើត្រូវពិសាទឹកច្រើនដូចគេរំឮកប្រាប់យើង ឬទេ?

គឺខានពុំបាន យើងអាចពិសាទឹកច្រើន ក្នុងករណីរលាកតម្រងនោម ឬមានក្រួសក្នុងតម្រងនោម។ ក្រៅពីស្ថានភាពទាំងពីរនេះ ការពិសាទឹកដែលគេចង់បានគ្រប់គ្រាន់ ដូចជាមាតាខ្លះស្នើឱ្យក្មេងពិសាទឹកនោះពុំ មែនឥតប្រយោជន៍ទេ,លើកលែងតែករណីរាគរុស។ ក៏ ប៉ុន្ដែត្រូវប្រុងប្រយ័ត្ន ប្រសិនជាយើងស្រេកទឹកជាប្រចាំ គឺជួនកាលជារោគសញ្ញាអ្នកកើតជំងឺទឹកនោមផ្អែម ជា បឋម ឬតាមធម្មតាអាហារសំបូរសារជាតិប្រៃ,រួចពិសាទឹកច្រើនហួសប្រមាណ គឺផលអាក្រក់សំរាប់ក្រលៀន យកល្អការពិសាទឹកសំរាប់មួយថ្ងៃនោះ គឺយើងពិសាទឹកចន្លោះពី១ លីត្រទៅ ១លីត្រកន្លះបានហើយ(la bonne quantité: boireentre1et1,5litreparjour)។

ដើម្បីឱ្យងាយយល់ ភ្ជាប់មករូបភាពខាង ក្រោម

ឈាមចូលទៅក្នុង ក្រលៀនតាមសរសៃឈាម ក្រលៀន បន្ទប់មកឆ្លងកាត់ក្នុងសរសៃឈាមតូចៗដែលហៅថា Capillaries ដែលភាសាខ្មែរហៅថាសរសៃឆ្មា មូលជាហុងក្នុងស្បោងតូចមួយហៅថា glomérule គឺនោះជារូបរាងទឹកនោម។ ក្រលៀនទទួលអះអាង ការងារសំរាប់ជីវិតដែលវាអនុញ្ញាតត្រងជារាល់ថ្ងៃ១៨០លីត្រឈាម, ដើម្បីបំបាត់ជាតិ ពុល, កាកសំណល់, ហើយនឹងទឹកអំបិល ដែលលើស(Sodium, Potassium, Phosphore)។

រក្សាចំនួនជាចាំបាច់ លើ១៨០លីត្រ,ទឹក១ លីត្រ ទៅ ១លីត្រកន្លះ ឆ្លងកាត់ក្នុងទឹកនោម។

-រក្សាឱ្យត្រឹមត្រូវអាយតភាព ដោយពិនិត្យទំហំឈាមដែលបញ្ចេញ hormoneមួយ គឺ larénine។

-រក្សាប្រាកដសារជាតិ Protéine ជាពិសេស Albumine ។

-ផលិត l´érythropoiétine , hormone។

លើកតម្កើងបង្កើតគ្រាប់ឈាមក្រហមតាមខួរឆ្អឹងនៃឆ្អឹង។

-សកម្មភាព Vitamine D អាចជួយការស្រូបជាតិ Calciumតាមពោះវៀន ហើយការភ្ជាប់របស់វាទៅលើឆ្អឹង។

តើជំងឺអ្វីនាំមកភាពអន្តរាយដល់ក្រលៀន?

ការបង្ករោគជួនកាលបន្ទាប់មកពីរោគ រលាកតម្រង នោម អាចឡើងវិញនូវផ្លូវនៃទឹកនោមហើយតទល់ក្រលៀន វាធ្វើឱ្យមាន pyélonéphrite មយជានិច្ចជាកាលនាំមករោគក្ដៅខ្លួន, គ្រុន,រំជើរំជួល។ រូបភាពទាំងនេះ Polykystose ហើយជំងឺទាំងនេះ troubleimmunitaire (gloméru lonéphrite) អាចធ្វើឱ្យមានភាពអន្តរាយដល់ក្រលៀន។ ប៉ុន្តែមូលហេតុដែលជួបប្រទះជាញឹកញយភាពអន់ថយ ចុះខ្សោយក្រលៀនជាជំងឺប៉ះពាល់សរសៃឈាមដូច ជាជំងឺទឹកនោម ផ្អែម,យើងនឹងមានជំងឺសម្ពាធឈាមខ្ពស់។

កាលណាក្រលៀនម្ខាងមិនដំណើរការ រីឯក្រលៀនម្ខាងទៀត បន្តបំពេញមុខងាររបស់វាដោយប្រើពេលវេលាវែងបានត្រឹមតែ ២០% ប៉ុណ្ណោះ។ ដូច្នេះគេអាចរស់នៅធម្មតា ការដែលគេមានក្រលៀនតែមួយដំណើការ ប៉ុន្តែសែនគ្រោះ ថ្នាក់ ប្រសិនបើក្រលៀនទាំងពីរមិនដំណើរការ។

តើការពារដូចម្ដេចនៅពេលមានភាព អន់ថយខ្សោយក្រលៀននោះ? ភាពអន់ថយខ្សោយ ក្រលៀនរ៉ាំរ៉ៃនោះ មកពីភាពមានឈាមតិចស្លេកស្លាំង (Anémie),ជួបការខ្វះជាតិដែក (Fer) ហើយខ្វះ érythropoiétine (EPO), ជាចាំបាច់ការផលិតគ្រាប់ឈាមក្រហម (globules rouges). ការព្យាបាលដោយចាក់បញ្ចូល hormone(EPO) ក្នុងមួយខែម្ដងដែលអ្នកជំងឺស្រួលរស់នៅ ប៉ុន្តែការត្រងបំបែករបស់ក្រលៀនក្រោម ១០មីលី្លលីត្រ ក្នុងមួយនាទី ប្រមូល ផ្ដុំមកកាកសំណល់បណ្ដាលឱ្យ មានសារជាតិពុលក្នុងសរីរាង្គទាំងឡាយ។ សេចក្ដីសម្រេចតែមួយ ការលាងឈាម គឺការជម្រះដោយ ម៉ាស៊ីន។ ថ្ងៃនេះគឺអាចធ្វើឱ្យអ្នកមានជីវិតរស់រវើក។

សរសេរដោយ ទស្សនាវដ្តី មរកត
ព្រហស្បតិ, ២៥ មិថុនា ២០០៩ ១៣:០៨

No comments:

Post a Comment