Sunday 13 March 2011

តើអ្នកជឿឬទេ ថាអាហារមានឥទ្ឋិពល ដល់អារម្មណ៍របស់យើង?

អាហារដែលយើងទទួលទាន សព្វថ្ងៃនេះក្រៅពីជួយបង្កើនភាព ធំលូតលាស់ដល់រាងកាយ  ហើយនោះក៏នៅមាន ផលដល់ ឧបនិស្សយ័ចិត្តថ្លើម របស់ មនុស្សបាន ទៀតផង។ បើយោង តាមការសិក្សាស្រាវជ្រាវរបស់  ក្រុមគ្រួពេទ្យគេបានរកឃើញ ថាអាហារមានឥទ្ឋិពលដល់  អារម្មណ៍របស់មនុស្ស យើង ដូចជាប្រសិនបើទទួលទាន អាហារមានរស់ជាតិផ្អែមវានឹង ជួយឱ្យយើងមានអារម្មណ៍រវាស រវៃស្រស់ស្រាយខ្លាំងឡើង។

បើតាមផ្លូវការពេទ្យគេប្រាប់ថាអារម្មណ៍របស់មនុស្សយើងកើតចេញពីសារជាតិ អាហា រួមចំណែកដូចជាមនុស្សដែលមានអារម្មណ៍ប្រែប្រួលឆាប់តប់ប្រមល់នោះច្រើនតែ បាត់បង់ជាតិកាល់ស្យូមហើយបើកាន់តែបាត់បង់ច្រើននោះអាការះក្រេវក្រោធក៏កាន់តែ មានសភាពធ្ងន់ធ្ងរទៅតាមនោះដែរ។
       វីធីដោះស្រាយគឺបន្ថែមនូវអ្វីដែលបាត់បង់តាមរយះការទទួលទានអាហារដែលមានកាល់
ស្យូមដូចជាទឹកដោះផ្សេងត្រីតូចៗដែលអាចទទួលទានបានទាំងឆ្អឹងជាដើម។ សំរាប់មនុស្សដែលពូកែរអ៊ូវីញបង្ហាញឱ្យឃើញយើងដឹងថាអ្នកនោះបាត់បង់វីតាមីន B ដែលណែនាំឱ្យទទួលទានអាហារពពួកអង្ករបុកដៃថ្លើមសត្វស៊ុតសណ្តែកលឿង ចេកណាំវ៉ាជាដើម។
       សំរាប់មនុស្សឆាប់ភ័យខ្លាចមិនហ៊ានសំដែងចេញបញ្ជាក់ថាពួកគេបាត់វីតាមីនជនិងៅវីតា
មីនអស់ទាំងនេះមានច្រើននៅក្នុងបន្លែផ្លែឈើ។ មូលហេតុដែលធ្វើឱ្យកើតមានបែបនេះ ដោយសារតែសារជាតិអាហារ និងរ៉ែធាតុអស់ទាំងនោះមានផលប៉ះពាល់ដល់ប្រពន្ឋ័ បំពេញ ការងារនៃខួរក្បាលដែលមានតួនាទីបង្ហូរចេញនូវសារជជាតិអង់ត្រូហ្វីនមក នោះឯង។
       ទន្ទឹមគ្នានោះដែរហាមបូកសរុបរួមទាំងនិស្ស័យរបស់បុគ្គលម្នាក់ៗព្រោះតែការបាត់បង់សារ
ជាតិអាហារនោះ។ មូលហេតុគឺវាគ្រាន់តែជាចំណែកមួយដែលមានផលប៉ះពាល់ដល់ អារម្មណ៍តែប៉ុណ្ណោះក៏ប៉ុន្តែឧបនិស្ស័យរបស់មនុស្សវាអាស្រ័យទៅលើកត្តាដទៃៗគួបផ្សំដូចជា ការអប់រំចិញ្ទឹមថែទាំបរិស្ថាន និងការសិក្សារៀនសូត្រជាដើម។

ដកស្រង់ចេញពីកាសែត កម្ពុជាថ្មី ឆ្នាំទី៧ លេខ១៥៥៤
ថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០០៨

No comments:

Post a Comment