Sunday 13 March 2011

ប្រសិន​បើ​កាន់​សីល​ហូប​អាហារ​បួស​សូម​កុំ​ភ្លេច​គុណ​ប្រយោជន៍​នៃ​អាហារ

 ជាការពិតថាការទទួលទានអាហារបួសនោះគឺជាការបំពេញសីលធ្វើ បុណ្យមិនបៀតបៀន ដល់សត្វដែលមានជីវិតក្នុងលោកក៏ប៉ុន្តែក៏មានចំណុច គួរតែប្រយ័ត្នប្រយែងខ្លះៗផងដែរនោះគឺ

អ្នកជំនាញខាងចំណីអាហារបានប្រាប់ថា ត្រូវប្រយ័ត្ន អាហារបួសដែលសង្កត់ធ្ងន់ ទៅលើវិធីឆា ចៀន ព្រោះមានជាតិខ្លាញ់ខ្ពស់រួម ទាំងអាហារដែល ធ្វើពីម្សៅ គួរជ្រើសរើស ទទួលទានប្រូតេអ៊ីនពី ​សណ្តែក​លឿង គ្រាប់​សណ្តែក​ស្ងួត ជំនួស​សាច់​សត្វ។

ក្រុម​ជំនាញ​ខាង​ចំណី​អាហារ​នៅ​ក្នុង​ប្រទេស​ថៃ​បាន​ពោល​ថាការ​ព្រងើយ​ កន្តើយឬ​ក៏​ការ​លះ បង់ចោល​នូវការ​បរិភោគ​សាច់​សត្វ​អស់​រយៈ​ពេល​១០​ថ្ងៃ​នោះ អាហារ​បួស​ភាគ​ច្រើន​ចាត់​ទុក​ថា​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​ដោយ​មាន​បន្លែ ​សំបូរ​កាក​សរសៃ ចំណែក​ឯ​សណ្តែក​ពណ៌​លឿង​ជា​ប្រភព​ ប្រូតេអ៊ីន ជំនួស​សាច់​សត្វ​។ ក៏​ប៉ុន្តែ​អ្វី​ដែល​គួរ​តែ​ប្រយ័ត្ន​ប្រយែង​នោះ គឺ​ការ​បរិភោគ​ម្សៅ​​ក្នុង​រូបភាព ​ច្រើន​ហួស​ហេតុ ពេក កម្ម​វិធី​ចំអិន​អាហារ​ដែល​សង្កត់​ធ្ងន់​ទៅ​លើ​វិធី​ឆា​និង​ចៀន មាន​ឱ​កាស​ធ្វើ​ឱ្យ​ រាង​កាយ​បាន​ទទួល​ជាតិខ្លាញ់​ច្រើន។ ក្រៅ​ពី​នេះ​គួរ​ប្រយ័ត្ន​ទៅ​លើ​រឿង​រស​ជាតិ​ប្រៃ ព្រោះ​ភាគ​ច្រើន​ បន្ថែម​ទឹក​ស៊ីអ៊ីវ​ពណ៌​ស ទឹក តៅហ៊ូ អំបិល​ជំនួស​ឱ្យ​ទឹក​ត្រី​ដែល​ជា​គ្រោះ​ថ្នាក់​ដល់​ក្រលៀន​ធ្វើ​ឱ្យ​ សំពាធ​ឈាម​ឡើង​ខ្ពស់​។ ប្រសិន​បើ ទិញ​អាហារ​ឆ្អិន​ស្រាប់​ក៏​ត្រូវ​ជ្រើស​រើស​ហាង​ដែល​មាន​ ឧបករណ៍​បិទ​ការពារ​លំអង​ធូលី អាហារ​ដែល​ឆ្អិន​ថ្មីៗ។ អ្នក​ជំនាញ​បាន​ពោល​បន្ត​ទៀត​ថា ការ​ទទួល ​ទាន​អាហារ​បួស​ជា​ការ​ធ្វើ​ចិត្ត​ឱ្យ​ស្ងៀម​ស្ងប់ មិន​បៀតបៀន​ជីវិត​សត្វ​ដទៃ​ៗ ងាក​មក​ទទួល​ទាន​បន្លែ សណ្តែក​លឿង ដូច្នេះ​អ្នក​ដែល​ចំអិន​ចំណី​អាហារ​លក់​ដូរ​គួរ តែ​ធ្វើ​ឱ្យ​បាន​ស្អាត​ទើប​ចាត់​ទុក​ថា​បាន​ ទទួល​បាន​ផល​បុណ្យ​មួយ​ចំណែក​ដែរ។ ចំនុច​ដែល​សំខាន់​គឺ​ជួយ​ផ្ចុង​ផ្តើម​ឱ្យ​អ្នក​ដទៃ​មាន​សុវត្ថិភាព​ ក្នុង​វិធី​ចំអិន​អាហារ​បួសដែល​អាច​ចៀស​វាង​ការ​ឆា ចៀន​អាច​ធ្វើ​ជាញាំ ចំហុយ ស្ងោរ ក៏​បាន ដើម្បី​កាត់​បន្ថយ​ការ​ទទួល​នូវ​បរិមាណ​ជាតិ​ខ្លាញ់​ដែល​ខ្ពស់​។

ក្នុង​រយៈ​ពេល​១០​ថ្ងៃ​កែ​សំរួល​មក​ទទួល​ទាន​បន្លែ លើក​លែង​សាច់​សត្វ​ចេញ​រាង​កាយ​នៅ​តែ​ត្រូវ​ការ ប្រូ​តេអ៊ីន​នៅ​ឡើយ ដែល​ប្រភព​ប្រូ​តេ​អ៊ីន​ចេញ​ពី​បន្លែ​សំខាន់​ជាង​គេ​នោះ​គឺ សណ្តែក​ពណ៌​លឿង សណ្តែក​គ្រាប់​ស្ងួត ទាំង​សណ្តែក​ក្រហម សណ្តែក​ខ្មៅ សណ្តែក​ខៀវ និង​សណ្តែក​ខ្មៅ។ ក្រោយ​ពី​ បាន​ដឹង​នូវ​គន្លឹះ​អាថ៌​កំបាំង​ក្នុង​ការ​ទទួលទាន​អាហារ​បួស​មិន​បាត់​នូវ​សារជាតិ​អាហារ​ដូច​ខាង​លើ​នេះ ហើយ​កុំ​ភ្លេច​នាំ​យក ទៅ​អនុវត្ត​ឱ្យ​សោះ។

ដកស្រង់ចេញពីការសែតកម្ពុជាថ្មី ឆ្នាំទី៧ លេខ១៧៦៩
ចុះថ្ងៃ ព្រហស្បតិ៍ ទី ១៦ ខែ តុលា ឆ្នាំ ២០០៨

No comments:

Post a Comment