Friday 11 March 2011

ដំណាក់កាលវិវត្តន៍វ័យរបស់មនុស្ស

តាមសៀវភៅវប្បធម៌ទូទៅភាគ២របស់លោក ឡុង សារិន បានបង្ហាញថា ក្នុងមួយជីវិតរស់នៅរបស់មនុស្ស ត្រូវបានបែងចែកជា១០វ័យគឺ៖

* ទីមួយ ចាប់ពីពេលកើតរហូតដល់ អាយុ១០ឆ្នាំ ហៅថា មន្តទសកៈ ដែលប្រែមកថាជាវ័យកំពុងសុខស្រួល។

* ទីពីរ ចាប់ពីអាយុ១១ឆ្នាំ រហូតដល់អាយុ២០ឆ្នាំ គឺ ខិឌ្ឌទសកៈ ដែលប្រែមកថា ជាវ័យល្បែង ពោលគឺវ័យ ដែលកំពុងភ្លើតភ្លើន ពុំសូវចេះគិតពិចារណាបានដិតដល់ ច្រើនប្រព្រឹត្តនូវទោសកំហុស។

* ទីបី គឺវណ្ណទសកៈ ចាប់ពីអាយុ២១ឆ្នាំ ដល់អាយុ៣០ឆ្នាំ ដែលប្រែមកថាជាវ័យល្អ។

* ទីបួន ចាប់ពីអាយុ៣១ឆ្នាំដល់អាយុ៤០ឆ្នាំ គឺវ័យ ពលទសកៈ ដែលប្រែមកថាជាវ័យ ខ្លាំងក្លា។ វ័យនេះហើយដែលមនុស្សមានកាយសម្បទាមាំមួនទាំងចិត្តគំនិត
និងប្រាជ្ញាស្មារតី។

* ទីប្រាំ ចាប់ពីអាយុ៤១ឆ្នាំរហូតដល់អាយុ៥០ឆ្នាំគឺបញ្ញាទសកៈ ដែលមានន័យថាជាវ័យពិចារណា។ មនុស្ស ឋិតក្នុងវ័យនេះអាចពិចារណារកហេតុផលច្បាស់លាស់ជាងវ័យណាទាំងអស់ ដោយផ្អែកលើបទពិសោធន៍ និងការច្នៃប្រឌិតបន្ថែម។

* ទីប្រាំមួយ គឺចាប់ពីអាយុ៥១ឆ្នាំដល់៦០ឆ្នាំ ជាវ័យហានិទសកៈ ប្រែមកថាវ័យទន់។ មនុស្សចាប់ផ្ដើមទ្រុឌទ្រោមបន្តិចម្ដងៗទាំងកាយសម្បទា និងចិត្តគំនិតអារម្មណ៍។

* ទីប្រាំពីរ ចាប់ពីអាយុ៦១ឆ្នាំដល់៧០ឆ្នាំ គឺ បពា្ភរទសកៈ ដែលមានន័យថាជាវ័យជរា។ ដល់វ័យនេះភាពទ្រុឌ ទ្រោមកាន់តែញ៉ាំញីដល់មនុស្សគ្មានល្ហែ ឈឺក៏ច្រើន ធ្វើការងារពុំសូវបានពេញលេញ។

* ទីប្រាំបី ចាប់ពីអាយុ៧១ឆ្នាំដល់៨០ឆ្នាំ ជាវ័យកោង ឬហៅថាវ័យ វង្កាទសកៈ។
* ទីប្រាំបួន ចាប់ពីអាយុ៨១ឆ្នាំដល់៩០ឆ្នាំ មនុស្សចាប់ផ្ដើមភ្លេចភ្លាំងច្រើន ជាវ័យភ្លេច ឬវ័យមោមូហទសកៈ។

* ទីដប់ ចាប់ពីអាយុ៩១ឆ្នាំរហូតដល់១០០ឆ្នាំ គឺវ័យដេក ឬសយនទសកៈ។

No comments:

Post a Comment