Friday 11 March 2011

វិធីការពារនិងព្យាបាលវិលមុខ

វិលមុខគឺជាអារម្មណ៍នៃការចលនា វិល រឺ វិលជុំវិញខ្លួននៃវត្ថុ រឺ រូបភាពជុំវិញអ្នក ត្រូវកើតជំងឺវិលមុខ ក្នុង ខណះនៅកន្លែង រឺកំរើកដែលជាធម្មតាពុំមាន។ វិលមុខគឺជា អាការះនៃ ការច្របូក ច្របល់ផ្នែក ចលនាវិល ចុះឡើង នៃឈាមបន្ទាប់ពីឈាម រត់ខ្លាំង នៅក្នុងខួរក្បាលដោយសារការខ្វះឈាម ក្នុងខួរ ក្បាល។ ក្នុងជំងឺឈឺសរសៃឈាមវិលមុខ ពេលណា ក៏ជាប់ទាក់ទងទៅនិង ខួរក្បាលរឺ បន្ទាប់ពីជំងឺខ្វះ Myelin រលាកខួរក្បាលសរសៃ ឈាមក្រហមហើម រឺដោយសារឧសថបំបាត់ ការឈឺចុកចាប់ណាមួយ បង្កើតឡើង។
១-ប្រការគួរដឹងនិងគួរជៀស:
-ការវិលមុខធម្មតាមិនបណ្ដាលអោយ បាត់បង់សតិទេ។
-ការវិលមុខធ្ងន់ធ្ងរជាធម្មតាដោយសារកត្ដា ខាង ក្រៅហើយរួមផ្សំជាមួយអាការៈនៃត្រចៀក។
-ប្រសិនបើមានការកើតឡើងជាមួយ អាការៈឆ្លងមេរោគ គួរតែដល់ការប៉ះពាល់ដល់សរសៃ ប្រសាទស្រទាប់ខួរក្បាលដោយសាររលាកសន្ទះត្រចៀក។
-ការវិលមុខនៅលើក្មេងៗមិនសូវកើតមាន នោះ ទេប៉ុន្ដែគួរពិចារណាដល់ការរើឡើង នៃរបួសស្នាមលើក្បាល.....។

២-រកមូលហេតុនៃការវិលមុខ:
-វិលមុខអាចត្រូវបានគេកំណត់ និយមន័យ “ដូចជាអារម្មណ៍ចលនានៃវត្ថុជុំវិញខ្លួន”
-កំរិតនៃការប្ដូរផ្លាស់ក្នុងជំងឺវិលមុខធ្ងន់ អាចធ្វើ អោយអ្នកជំងឺឈរមិនបាន
-ពិនិត្យដើម្បីកំណត់នូវមូលហេតុនៃជំងឺវិលមុខ។
-បើសិនជាមានអាការៈវិលមុខជាញឹកញាប់គួរទៅជួបគ្រូពេទ្យដើម្បីទទួលបាននូវការណែនាំរឺ ព្យាបាលទាន់ពេល។

៣-ការព្យាបាល:
ទោះជាមូលហេតុនៃការវិលមុខជាអ្វីក៏ដោយ អ្នក គួរធ្វើតាមការណែនាំរួមក្នុងរយះពេល២-៣ថ្ងៃ។

-បោះបង់នូវ :កាហ្វេ តែ ស្រា បារី...
-សំរាកក្នុងបន្ទប់ស្ងាត់ និង ពុំមានពន្លឺច្រើន។
-បំបាត់ការឈឺចាប់ខ្លះៗដោយប្រើថ្នាំ:

A/-Acetyl lencin 500mgចាក់បញ្ចូលតាមសសៃរឈាម បេះដូងនៅត្រង់ដៃពី ១-៣ ម្ជុលក្នុង ២៤ម៉ោង។
B/កាត់បន្ថយការក្អួតចង្អោរដោយថ្នាំទប់ទល់នឹង Dopain:Primperan 10mg ចាក់បញ្ចូលតាម
សសៃរឈាមបេះដូង១-៣ម្ជុលក្នុង២៤ម៉ោង។

C/ប្រើថ្នាំ Amitryptiline , Seduxen 
-ព្យាបាលទប់ស្កាត់នូវការវិលមុខផ្សេងទៀត: អាចចំណាយពេល៦សប្ដាហ៍
+ទប់ទល់់: Histamin :Serc 8mg: 03គ្រាប់ក្នុងមួយថ្ងៃ Antiver 25mg:២គ្រាប់/ថ្ងៃ
+សារជាតិប្រឆាំង Canxi³ Sibelium
+ថ្នាំ Depakin, Dihydan, Tegretol
+ប្រភេទ ថ្នាំផ្សេងទៀតដូច: Tanakan, Piracetan, Vastarel, Aspirin, MgB6… ក្រៅពីការព្យាបាលដោយថ្នាំដូចខាងលើយើងក៏ ត្រូវកំណត់នូវមូលហេតុ អោយបានច្បាស់ហើយព្យាបាលតាមប្រភេទជំងឺវិលមុខនីមួយ។

៤-បង្កាការវិលមុខដោយពុលឡាន..
ភាគច្រើន ពួកយើងមានការពុលដំណើរមានអាការៈក្អួតចង្អោរវិលមុខ...ដោយសារ ការផ្លាស់ រឺ រលាក់ធ្វើអោយខួរក្បាលរញ្ជួយជាដើម។ មុនពេលឡើងជិះឡាន ១៥ នាទីយើងត្រូវលេបថ្នាំការពារដូចខាងក្រោមៈ
-Primperant10mg មួយគ្រាប់និង Stugeron មួយគ្រាប់
-រឺញុំថ្នាំ Nautamine មួយគ្រាប់
-លេបថ្នាំរួចឡើងសំរាកលើឡានរឺកប៉ាល់..ដោយសុវត្ថិភាព។

ដកស្រង់ពីទស្សនាវដ្តី អាថ័កំបាំង
ចុះផ្សាយ ថ្ងៃអង្គារ, ២៨ កក្កដា ២០០៩ ២១:៤១

No comments:

Post a Comment