Saturday 12 March 2011

៩ វិធី ដាស់ថាមពលជីវិត ស្នារតី និង រាងកាយ

មនុស្សយើងគ្រប់រូប អ្នកណាក៏ចង់បានសុខភាពល្អមានកម្លាំង ថាមពលខ្លាំងនិងស្រស់ ស្រាយស្វាហាប់ដែរ។ លេខនេះប្រជាប្រិយ មានគន្លឹះល្អៗ៩ចំណុចងាយៗដែលអាចផ្លាស់ប្តូរជីវិត ស្មារតី និងសារពាង្គកាយរបស់យើង ឲ្យស្រស់ស្រាយបានយ៉ាងប្រសើរដូចខាងក្រោម ៖      ១ - ដកដង្ហើមឲពេញសួត
       តាមក្បួនវេជ្ជសាស្ត្រចិន មានវិធីមួយក្នុងការបង្កើនថាមពល វិធីនោះគឺការដកដង្ហើមឲ្យ វែងៗ ប៉ុន្តែអ្នកអាចដឹងថា ជាញយដងពេលដែលយើងមិនបានដកដង្ហើមឲបានពេញសួត ដោយសារតែភាពតានតឹងក្នុងអារម្មណ៍ ការរៀបចំឥរយាបថមិនបានត្រឹមត្រូវ និងទម្លាប់ទេ នោះ ចូរអ្នកសាកល្បងទម្លាប់ដកដង្ហើមសាជាថ្មី វាអាចជួយបង្កើនថាមពលឲ្យអ្នកបាន។
       រូបមន្តគន្លឹះ : ត្រូវចាប់ផ្តើមរៀបចំខ្លួនធ្វើចិត្តឲស្ងប់ ដោយយើងអាចអង្គុយលើកៅអី ឬ ឈរក៏បានដែរ និងចាំបាច់ត្រូវអង្គុយពែនភ្នែន ប៉ុន្តែត្រូវស្ថិតក្នុងឥរិយាបថត្រឹមត្រូវ និងត្រូវ ឈរឲត្រង់ខ្លួន បន្តាប់មកដកដង្ហើមចូលតាមច្រមុះយឺតៗ ទាល់តែប៉ោងក្បាលពោះ។ អ្នក អាចដាក់ដៃល់ពោះ ហើយសង្កេតមើលថា ដៃត្រូវបានពោះរុញចេញមកខាងមុខ ទើបចាត់ ទុកថាត្រឹមត្រូវ។ ត្រូវរាប់ក្នុងចិត្តយឺតៗដល់៣ បន្តាប់មកដកដង្ហើមចេញតាមមាត់ ព្រមទាំង រាប់ក្នុងចិត្តយឺតៗដល់៦ ធ្វើបែបនេះដដែលៗឲបាន២ដង ហើយព្យាយាមកំណត់គោលដៅ ដកដង្ហើមបែបនេះឲបានគ្រប់ពេលវេលា ។

      ២ - ខាត់ស្បែកកម្ចាត់ជាតិពុល
       ការប្រើច្រាសខាត់ស្បែកនៅពេលដែលស្បែកស្ងួត វាជាវិធីមួយក្នុងការធ្វើឲ្យស្បែកមាន សុខភាពល្អ ព្រោះវាបានជួយធ្វើឲចលនាឈាម និង ទឹករងៃមានចលនាល្អ។ ជួយកម្ចាត់ សារធាតុពុលចេញពីស្បែកផងដែរ។ ក្រៅពីនេះវាថែមទាំងធ្វើឲប្រព័ន្ធប្រសាទបានធូររសាយ ទៀតផង ដូច្នេះហើយទើបអ្នកមានអារម្មណ៍ស្រួលខ្លួន ។

       រូបមន្តគន្លឹះ : អ្នកគួរតែខាត់ស្បែកនៅពេលព្រឹកមុនងូតទឹក ត្រូវជ្រើសរើសច្រាសណាដង វែងទំហំឲសមនឹងដៃ មានរោមបែបធម្មជាតិទន់ ដោយចាប់ផ្តើមខាត់ពីជើង និងប្រើច្រាស់ បោសស្បែកជារង្វង់មូលតាមផ្លូវទៅកាន់បេះដូង ព្យាយាមធ្វើឲស្រាលដៃ ហើយត្រូវចៀស វាងកន្លែងណាដែលស្បែកមានស្នាមដំបៅ ឬកន្ទួល។ កាលណាខាត់ជើងទាំងសងខាងចប់ ហើយ បែរមកខាត់ដៃទាំងសងខាងដោយចាប់ផ្តើមខាត់ពីចុងម្រាមដៃ ខាត់ជារង្វង់មូលឡើង មកកាន់បេះដូងដូចគ្នា។ បន្ទាប់មកឈោងដៃទៅខាងក្រោយខ្នង ខាត់ពីខ្នងក្រឡឹងមកក្បាល ពោះ។ ពេលខាត់ស្បែកទាល់តែសព្វរាងកាយហើយ (គួរតែកុំខាត់ត្រង់បរិវេណណាដែល ស្បែកមានសភាពស្តើង ដូចជា ភ្លៅខាងក្នុង ទ្រូង និង មុខ) ទើបងូតទឹកតាមធម្មតា ។

      ៣ - នៅជាមួយខ្លួនឯង
       មនុស្សយើងភាគច្រើន មានភារៈទទួលខុសត្រូវជាច្រើនក្នុងមួយថ្ងៃៗរហូតទាល់តែគ្មាន ពេលវេលាគ្រប់គ្រាន់នឹងថែទាំខ្លួនឯង ល្មមដល់ពេលដែលអ្នកត្រូវធ្វើអ្វីដែលល្អៗឲខ្លួនឯង ខ្លះហើយ។ ការហឹ្វកហាត់ខាងសតិស្មារតី ជាវិធីមួយនៃការយកចិត្តទុកដាក់ខ្លួនឯង ព្រោះ សតិស្មារតី គឺជាការយកចិត្តទុដាក់ជាមួយនឹងពេលវេលាបច្ចុប្បន្ន។ ដូច្នេះបើអ្នកទទួលទាន អាហារជាមួយគេ ក៏ត្រូវទទួលទានឲសប្បាយពេញទី កុំរវល់តែនឹកគិតដល់ការប្រជុំដែល បានកន្លងផុតទៅកាលពីព្រឹកមិញ ឬ គិតពីកិច្ចការដែលនៅគរនៅលើតុ ។

       រូបមន្តគន្លឹះ : ត្រូវរកពេលវេលា ២០-៣០នាទីសម្រាប់ខ្លួនឯងក្នុងមួយថ្ងៃ ដោយមិនបាច់ ធ្វើឡើយក្នុងពេលវេលាហ្នឹង(មិនមើលទូរទស្សន៍ ហើយក៏មិនលេងអ៊ិនធឺរណេតដែរ) ទុក គ្រាន់តែសម្រាករំសាយអារម្មណ៍ ទុកបណ្តោយឲចិត្តយើងបានជក់ស្លុងទៅនិងពេលវេលាដ៏ ស្ងបស្ងាត់នេះ ប៉ុន្តែអាចស្តាប់ភ្លេងធ្វើសមាធិ ក្រេបទឹកតែក្តៅឧណ្ហៗឬហាត់យោហ្គាថ្មីៗឲ្យ បានមួយក្បាច់ពីរក៏បាន។

      ៤ - អភ័យទោស
       មនុស្សយើងភាគច្រើនតែងតែ រែកអម្រែកអតីតកាល ដ៏ឈឺចាប់ទុកខាងក្នុងចិត្ត ហើយមិនអាចបញ្ចេញវាមកបាន ដូចជាមានអ្វីមួយមករារាំងមិនឲយើងបានជួបនឹងសេចក្តី សុខស្ងប់អារម្មណ៍ពិត ។

       រូបមន្តគន្លឹះ : ត្រូវចាប់ផ្តើមដោយការសុំទោសខ្លួនឯង ឬ សុំទោសនរណាក៏ដោយ ដោយសុទ្ធចិត្ត ។ បន្ទាប់មកត្រូវស្រមៃថា អ្នកកំពុងតែបោះអតីតកាលដ៏អាក្រក់ចូលទៅក្នុង ធុងសម្រាម រួចហើយក្រោកទៅងូតទឹកក្តៅឧណ្ហៗឲសប្បាយ ។

      ៥ - កាត់បន្ថយបង្អែម
       ស្ករគឺជាមូលហេតុមួយដឺលធ្វើឲយើងចាស់មុនវ័យ ព្រោះវាធ្វើឲមានចលនាមួយដែល គេហៅថា Glycation គឺជាម៉ូលេគុលថ្មី ដែលនឹងបំផ្លាញកោសិកាឲចុះខ្សោយ ។
       រូបមន្តគន្លឹះ : ការកាត់បន្ថយការទទួលទានស្ករ វាជារឿងពិបាកបន្តិច ប៉ុន្តែយើងអាច ធ្វើបានដោយសន្សឹមៗ ដោយត្រូវកាត់បន្ថយបរិមាណស្ករក្នុងការទទួលទានអ្វីមួយម្តងមួយ មុខដូចជាចាប់ផ្តើមបន្ថយបរិមាណស្ករដែលដាក់ក្នុងទឹកតែ ឬកាហ្វេពាក់កណ្តាល។ បន្ទាប់ មកសប្តាហ៍បន្ទាប់សឹមចាប់ផ្តើមកាត់បន្ថយ ការទទួលទានបង្អែមរួចហើយនឹងឃើញថាអ្នក កាត់បន្ថយជាតិស្ករបានច្រើនកម្រិតណា ?

      ៦ - ញ៉ាំបង្កើនថាមពល
       ការទទួលទានអាហារដែលមានជាតិក្បុងខ្ពស់ (Alkalin Food) ក៏ជាមធ្យោបាយដែលគេ ជឿថានឹងអាចដាស់កម្លាំងថាមពលក្នុងខ្លួនយើង។ ដោយសារតែកម្រិត PH នៅក្នុងរាងកាយ របស់យើងនោះ សុទ្ធសឹងតែជាជាតិក្បុង ដូច្នេះចំណីអាហាររបស់យើងទើបមានជាតិក្បុង ច្រើនជាងផងដែរ។ អាហារដែលមានជាតិអាស៊ីដខ្ពស់ដូចជា ប្រូតេអ៊ីនដែលបានពីសាច់សត្វ ស្ករការហ្វេអ៊ីន ច្រើនតែធ្វើឲរាងកាយយើងខ្វះតុល្យភាព ហើយអាចធ្វើឲរាងកាយខ្វះធាតុរ៉ែ ដែលមានជាតិកបុង ដូចជាសូដ្យូមប៉ូតាស្យូម ម៉ាញេស្យូម និង កាល់ស្យូម ជាដើម ។

       រូបមន្តគន្លឹះ : គួរតែទទួលទានអាហារដែលមានជាតិក្បុង ៧៥-៨០% និងជាតិ អាស៊ីដ ២០-២៥% ។ អាហារដែលមានជាតិក្បុង រួមមាន បន្លែស្លឹកបៃតងអាលម៉ុង (Almond) ស្ពៃប្រូខូលី (Broccoli) ការ៉ុត ខ្ទឹមក្រហម ផ្ទី ប៉េងប៉ោះ ខាត់ណា ត្រសក់ ខ្ញី ខ្ទឹម-ស ផ្កាស្ពៃ...ជាដើម ។

      ៧ - ការសម្រួលប្រព័ន្ធរំលាយអាហារ
      ការរំលាយអាហរមិនល្អ វាជាឫសគល់នៃបញ្ហាសុខភាពរ៉ាំរ៉ៃជាច្រើនយ៉ាង ។ ការទំពាអាហារមិនបានត្រឹមត្រូវជាមូលហេតុសំខាន់នៃរឿងនេះ ប៉ុន្តែក៏នៅមានមូលហេតុ ផ្សេងៗផងដែរ ។

      រូបមន្តគន្លឹះ : ទម្លាប់ទទួលទានបែបដឹងខ្លួនមុន ដោយផ្តោតការយកចិត្តទុកដាក់ ជាមួយនឹងការហូបចុកឲបានត្រឹមត្រូវ ។ ទទួលទានឲយឺតៗ និង ទំពាឲបានម៉ដ្ឋ ដើម្បីឲ អង់ហ្ស៊ីមជួយរំលាយអាហារដែលមាននៅក្នុងទឹកមាត់ ជួយរំលាយមុនក្នុងដំណាក់កាល ដើមដំបូង ហើយត្រូវផឹកទឹកឲបានគ្រប់គ្រាន់ ព្រមទាំងទទួលទានអាហារដែលមានកាក សរសៃឲបានច្រើនផង ។
      ៨ - ផ្សារភ្ជាប់សម្ពន្ធភាព
      សុខភាពផ្លូវកាយ និង សុខភាពផ្លូវចិត្តមានចំណងទាក់ទងគ្នា ហើយសុខភាព ផ្លូវចិត្តរបស់យើងក៏មិនមែនកើតចេញពីខ្លួនយើងតែមួយប៉ុណ្ណោះទេ វាក៏មានចំណែកកើត ចេញមកពីឥទិ្ធពលរបស់មនុស្ស និង មជ្ឈដ្ឋានជុំវិញខ្លួន ។ តាមការសិក្សាស្រាវជ្រាវមួយ គេបានរកឃើញថា អ្នកដែលមានចំណងទាក់ទងក្នុងសង្គមដ៏រឹងប៉ឹងល្អ នឹងមានអាយុវែង ជាងអ្នកដែលមានកម្រិតកូឡេស្តេរ៉ូល និង សម្ពាធឈាមទាបទៅទៀត ហើយមានការ ប្រឈមមុខក្នុងរឿងសុខភាពទាបជាងអ្នកដែលលាក់ខ្លួនក្នុងសង្គម ។

       រូបមន្តគន្លឹះ : ធ្វើទំនាក់ទំនងល្អជាមួយមនុស្សដែលនៅជុំវិញខ្លួនជានិច្ច។ ទួរស័ព្ទ ទាក់ទងគ្នាឲបានជាប្រចាំ ហើយគួរតែរកឱកាសជួបគ្នាដែលមានលក្ខណៈមួយទល់មួយ ផង។ ធម្មជាតិក៏ជាបរិស្ថានដ៏សំខាន់របស់បនុស្សយើង ការប្រើពេលវេលានៅជាមួយ ធម្មជាតិជួយឲយើងស្រស់ថ្លាក្មេងជាងវ័យ មានអារម្មណ៍ស្ងប់ល្អ និង ជឿជាក់ ។ ដូច្នេះ យើងត្រូវរកពេលទៅដើរលេងនៅក្នុងសួនសាធារណៈខ្លះផងដកដង្ហើមឲវែងៗ ហើយ បណ្តោយខ្លួនឲសប្បាយៗជាមួយនឹងបរិស្ថានដែលនៅជុំវិញ ។

      ៩ - លោត...លោត...រួចហើយក៏លោត
      ប្រព័ន្ធទឹករងៃគឺជាផ្លូវក្នុងការដឹកជញ្ជូនជាតិខ្លាញ់ និង សារធាតុផ្សេងៗទៅ ជុំវិញរាងកាយ ហើយជួយក្នុងការបញ្ចេញជាតិពុលចេញពីកោសិកា ។ ប៉ុន្តែនៅពេលដែល ឈាមមានបេះដូងជាអ្នកសប់ ប្រព័ន្ធទឹករងៃមិនមានស្នប់ជាអ្នកជួយទេ ។ ដូច្នេះការជំរុញ ឲទឹករងៃមានចលនាល្អ គឺត្រូវប្រើការហាត់ប្រាណ និង ការដកដង្ហើមវែងៗ ។ ប្រសិនទឹក រងៃមានចលនាមិនស្រួល ធ្វើឲយើងងាយនឹងផ្តាសាយល្ហិតល្ហៃ និង មានឱកាសកើតជំងឺ រ៉ាំរ៉ៃផ្សេងៗបានទៀតផង ។

      រូបមន្តគន្លឹះ : ការលាតអាចជួយជំរុញចលនានៃទឹករងៃបានល្អ ។ យើងអាចធ្វើ បានទាំងការលោតអន្ទាក់ដ៏សែនងាយ ហើយមិនថ្លស ឬ ប្រើត្រាំប៉ូលីន (Trampoline)ទំហំ តូចលោតឡើងចុះត្រឹមតែមួយថ្ងៃ១០នាទីព្រឹកល្ងាច ក៏ជាការគ្រប់គ្រាន់សម្រាប់មនុស្ស ភាគច្រើន ៕

            ទស្សនាវដ្តី ប្រជាប្រិយ
            ឆ្នាំទី ១២ លេខ ៣៤១ ១-១០ ខែ មីនា ឆ្នាំ ២០០៦

No comments:

Post a Comment