Friday 11 March 2011

ទឹកក្រូចឆ្នារ ជួយបំបាត់អាការអណ្តាតកើតជ្រាំង

អណ្តាតឡើងជ្រាំង ជាសញ្ញាមួយដែលបញ្ជាក់ប្រាប់ថាពេលនេះ អ្នកកំពុងតែ មានបញ្ហា សុខភាពហើយ។ អណ្តាតឡើងជ្រាំងនឹងមានកំណកសៗ ជាប់នៅលើអណ្តាតដែល
បណ្តាលមកពីរាងកាយមានការប្រមូលផ្តុំ ជាតិពុល (Toxin) ក្នុងខ្លួនច្រើន។ ការសម្អាតមាត់
មិនបានល្អធ្វើឲ្យកាកសំណល់អាហារនៅកកស្ទះ រួមទាំងមេរោគផ្សិតក្នុងមាត់ធ្មេញពុក និង កំណកកំបោរក្នុងមាត់ គឺសុទ្ធតែជាមូលហេតុដែលធ្វើឲ្យជ្រាំងអណ្តាតទាំ...ងអស់។
ដើម្បីបំបាត់អាការជ្រាំងអណ្តាតនេះ សូមធ្វើតាមវិធីដូចខាងក្រោមនេះ៖
- យកសំឡីជ្រលក់ទឹកក្រូចឆ្នារមកជូតអណ្តាតមួយថ្ងៃ ៣ដងក្រោយទទួលទានអាហាររួច។

- ពេលនោះអាស៊ីដខ្សោយៗរបស់ក្រូចឆ្មារ នឹងជួយសម្លាប់មេរោគ និងកំណកដែលជាប់ អណ្តាត អញ្ចាញ និង ថ្ពាល់ផ្នែកខាងក្នុង ។បើកំណកសៗនោះវាច្រើនពេកអាចប្រើច្រាស ដុសធ្មេញយកមកដុសអណ្តាតថ្នមៗ រួចខ្ពុរមាត់ឲ្យស្អាត ។

- កត្តាសំខាន់ យើងគួរតែការពារអាការអណ្តាតកើតជ្រាំងតាំងពីដើមទីដោយមិ
នទទួល ជាតិពុលចូលក្នុងរាងកាយហើយត្រូវឧស្សាហ៏ថែទាំសុខភាពឲ្យរឹងមាំជានិច្ចដោយការជ្រើស រើសទទួលទានអាហារដែលជួយសុខភាពហាត់ប្រាណឲ្យបានទៀងទាត់ រស់នៅក្នុងបរិស្ថាន ស្អាត ប្រាសចាក់ភាពកខ្វក់ និងសម្រាក់ឲ្យបានគ្រប់គ្រាន់។ ម៉្យាងទៀតក្រោយទទួលទាន អាហារគ្រប់ពេលត្រូវថែទាំសុខភាពមាត់ធ្មេញឲ្យស្អាតជានិច្ច។

(ដកស្រង់ពីទស្សនាវដ្តីប្រជាប្រិយ 11-12 July 2008)

No comments:

Post a Comment