Friday 11 March 2011

វិធីសាស្ត្រ៥យ៉ាងក្នុងការថែទាំជើងនារដូវភ្លៀងធ្លាក់

ក្នុងរដូវភ្លៀងម្ដងៗ យើងពុំអាចជៀសផុត ពីសំណើម ឬដើរកាត់តំណក់ទឹកភ្លៀង ឬដើរលុយទឹកបានឡើយ ដែលនេះជាកត្ដាចម្បងធ្វើឱ្យយើងឆ្លងរោគបានយ៉ាងងាយ ជាពិសេសចំពោះជើងតែម្ដង ព្រោះវានៅជិតទឹកជាងអវយវៈផ្សេងៗ ទាំងអស់ បណ្ដាលឱ្យកើតជំងឺរាក់ស៊ីជើង ឬទឹកស៊ីជើងនោះឯង។

ដូចនេះដើម្បីជៀសវាងនូវបញ្ហាទាំងនេះអ្នកគប្បីអនុវត្ដដូចខាងក្រោម ៖

១. មិនគួរដើរដោយជើងទទេ ព្រោះវាអាចបណ្ដាលឱ្យឆ្លងជំងឺផ្សេងៗបាន ម្យ៉ាងទៀតវាអាចធ្វើឱ្យមុតជើង ឬឈឺ បាតជើងបាន។

២. ពេលដើរលុយទឹក គួរលើកជើងឱ្យផុតពីផ្ទៃទឹក ទើបជាការល្អ។

៣. នៅពេលដើរផុតតំបន់លិចទឹកភ្លាមគួរប្រញាប់ទៅរកទឹកស្អាតលាងជើង ជាបន្ទាន់ដោយដុសសំអាតជាមួយសាប៊ូ ជាពិសេសត្រង់កែងជើង។

៤. បើមានអាការៈរមាស់ត្រង់ស្បែក គួររកថ្នាំលាបបំបាត់ រមាស់ ឬក្រែមជាដើម។

៥. ចំណែកឯស្បែកជើង ពូករថយន្ត កម្រាលជូតជើងណាសើម គួរយកវាទៅហាលថ្ងៃឱ្យស្ងួតល្អ។ គ្រាន់តែអនុវត្ដនូវចំណុចងាយៗខាងលើនេះ នោះអ្នកនឹងមិនខ្វល់ពីការឆ្លងជំងឺឡើយ។ ទស្សនាវដ្តីធម្មជាតិ ឆ្នាំទី០៥ លេខ ២១

No comments:

Post a Comment